នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំពោធិ៍ទី ឃុំព្រៃទឹង ឃុំអំពិលក្រៅ ឃុំព្រៃដើមថ្នឹង និងឃុំឬស្សីសាញ់ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ សរុបចំនួន ៨០នាក់ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនដល់សាលាស្រុស៊ីធរកណ្តាល ចំនួន១លានរៀល និងសាលាឃុំទាំង៥ ក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន៧លានរៀល និងប្រគល់អំណោយជូនក្រុមប្រឹក្សារឃុំជាស្ត្រីចំនួន១៨រូប ៕